ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលកម្ពុជា
ក្រុមហ៊ុន Cambodian Energy ដំណើរការរោងចក្រផលិតថាមពលដើរដោយកម្តៅចំនួនពីរ នៅខេត្តព្រះសីហនុ ដែលផ្តល់អគ្គិសនី ២៧០MW ដើម្បីគាំទ្រដល់តម្រូវការអគ្គិសនីនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៣ មក។
ក្រុមហ៊ុន Cambodian Energy Limited (CEL) គឺជា រោងចក្រអគ្គិសនីដើរដោយកម្តៅដំបូងគេនៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំរូអ្នកផលិតអគ្គិសនីឯករាជ្យ (IPP) ដែលត្រូវបានដំឡើងឲ្យមានសមត្ថភាព ១២០MW។ គម្រោងនេះបានទទួលសម្បទាននៅឆ្នាំ២០០៩ និងសម្រេចបានប្រតិបត្តិការពាណិជ្ជកម្មនៅ ខែធ្នូ ឆ្នាំ២០១៣។
ដោយផ្អែកលើការអភិវឌ្ឍ និងប្រតិបត្តិការដ៏ជោគជ័យរបស់ CEL ក្រុមហ៊ុន Cambodian Energy II Co., Ltd (CEL II) ត្រូវបានបង្កើតឡើងដោយមានការជឿទុកចិត្តជាបន្តបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា។ CEL II បានទទួលសម្បទាននៅឆ្នាំ២០១៦ និងសម្រេចបានប្រតិបត្តិការពាណិជ្ជកម្មនៅខែមេសា ឆ្នាំ២០២០។ ដោយមានទីតាំងនៅជាប់ រោងចក្រ CEL, CEL II ត្រូវបានដំឡើងឲ្យមានសមត្ថភាព ១៥០MW។
ទាំង CEL និង CEL II ដំណើរការស្របតាមលក្ខខណ្ឌតម្រូវ និងបទប្បញ្ញត្តិរបស់ក្រសួងបរិស្ថានកម្ពុជា រួមទាំងកាតព្វកិច្ចត្រួតពិនិត្យបរិស្ថាន និងរាយការណ៍ផងដែរ។