ការជម្រុញវឌ្ឍនភាពប្រកបដោយទំនួលខុសត្រូវ

ក្រុមហ៊ុន Cambodian Energy Limited គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន HNG Capital Sdn Bhd (“HNG Capital” ឬ “ក្រុមហ៊ុន”)។ ក្រុមហ៊ុននេះបានបន្តមានវត្តមានអស់រយៈពេលយ៉ាងយូរអង្វែងនៅក្នុងវិស័យថាមពលនៃប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤ មក នៅពេលដែលក្រុមហ៊ុនបានចុះហត្ថលេខាលើសម្បទានអ្នកផលិតអគ្គិសនីឯករាជ្យ (IPP) ដំបូងគេនៃប្រទេសនេះ ជាមួយអគ្គិសនីកម្ពុជា (“EdC”)។

ក្រុមហ៊ុន Cambodian Energy មានរោងចក្រអគ្គិសនីដើរដោយ កម្តៅចំនួនពីរគឺ ក្រុមហ៊ុន Cambodian Energy Limited (CEL)និងក្រុមហ៊ុន Cambodian Energy Limited II (CEL II) ដែលមានទីតាំងនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតសរុបចំនួន ២៧០MW ដំណើរការក្រោមសម្បទានថាមពលរយៈពេល ៣០ ឆ្នាំ។

ក្រុមហ៊ុន CEL ដែលមានសមត្ថភាពផលិត ១២០MW ទទួលបានគម្រោងតាមរយៈការដេញថ្លៃដែលមានភាពប្រកួតប្រជែងក្នុងឆ្នាំ២០០៩ ជាគម្រោងរោងចក្រដើរដោយថាមពលកម្តៅ IPP ដំបូងគេនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានសាងសង់ស្របតាមស្តង់ដាបរិស្ថានរបស់ធនាគារពិភពលោក-IFC ក្រុមហ៊ុន CEL បានសម្រេចប្រតិបត្តិការពាណិជ្ជកម្មនៅខែធ្នូ ឆ្នាំ២០១៣។

ដោយផ្អែកលើភាពជោគជ័យរបស់ CEL រដ្ឋាភិបាលកម្ពុជាបាន​ប្រគល់ជូនក្រុមហ៊ុននូវគម្រោង IPP ទីពីរ ដែលនាំឱ្យមានការ​អភិវឌ្ឍ CEL II ជា​រោងចក្រអគ្គិសនីដើរដោយកម្ដៅ ដែលមានសមត្ថភាពផលិត ១៥០MW ​មានទីតាំងនៅជាប់នឹងរោងចក្រដែលមានស្រាប់។ CEL II បានសម្រេចប្រតិបត្តិការពាណិជ្ជកម្មនៅខែមេសា ឆ្នាំ២០២០។

CEL II រួមបញ្ចូលបច្ចេកវិទ្យាបង្កើតថាមពលទំនើបៗ រួមមាន ឡចំហាយ circulating fluidized bed (CFB) ម៉ាស៊ីនតម្រង អេឡិចត្រូស្តាទិច និង​ទួរប៊ីន​ចំហាយ​ទឹក GE។ បំពាក់​ដោយ​បច្ចេកវិទ្យា​ដំណើរការក្រោមចំណុចជាក់លាក់​របស់ GE និង កម្មវិធីរោងចក្រអគ្គិសនីឌីជីថលចុង​ក្រោយបង្អស់ រោងចក្រនេះប្រើប្រាស់ទិន្នន័យពី​ឧបករណ៍ចាប់សញ្ញាជាង ១០.០០០ គ្រឿងដើម្បី​បង្កើនសមិទ្ធកម្ម បង្កើន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន។

រោងចក្រ​ថាមពល​កម្ដៅ​ទាំង​ពីរ​ត្រូវ​បាន​រចនា​ដោយ Pöyry (ហ្វាំងឡង់) ដោយផ្តល់សេវាពីដើមដល់ចប់ រួមមាន ការត្រួតពិនិត្យការរចនា ការធានាគុណភាព ការត្រួតពិនិត្យការ​ដ្ឋាន និងការដាក់ឱ្យដំណើរការ។

  • ក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដែលគួរឱ្យទុកចិត្ត ដែលជំរុញកំណើនប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា — បង្កើតតម្លៃយូរអង្វែងសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈអភិបាលកិច្ចល្អ និងប្រតិបត្តិការដែលមានទំនួលខុសត្រូវ។

  • ផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងធានាបាននូវសេចក្តីពេញចិត្តរបស់អតិថិជនតាមរយៈឧត្តមភាពនៃប្រតិបត្តិការ អភិបាលកិច្ចល្អ និងភាពស្មោះត្រង់។

    ប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុតតាមរយៈការកែលម្អជាបន្តបន្ទាប់ និងការគ្រប់គ្រងរោងចក្រដោយប្រុងប្រយ័ត្ន។

    បង្កើតគុណតម្លៃរួម និងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមាន តាមរយៈ  គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ប្រកបដោយអត្ថន័យ។

ការសន្យារបស់យើង

យើងបានដើរតួនាទីជាអ្នកផ្គត់ផ្គង់ថាមពលឯករាជ្យ (IPP) នៅកម្ពុជា ដែលគាំទ្រដល់កំណើននៃតម្រូវការថាមពលរបស់ប្រទេស តាមរយៈឧស្សាហនីយកម្មរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ប្រភពថាមពលពីធម្មតា រួមមាន ឥន្ធនៈហ្វូស៊ីល បានផ្តល់នូវដំណោះស្រាយដែលគួរឲ្យទុកចិត្ត និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយបំផុតសម្រាប់ការផលិតអគ្គិសនី ដែលរួមចំណែកដល់សន្តិសុខថាមពលជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ដោយទទួលស្គាល់ពីផលប៉ះពាល់បរិស្ថាននៃការផលិតថាមពលធម្មតា ជាពិសេសការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការរួមចំណែករបស់វាចំពោះការប្រែប្រួលអាកាសធាតុ និងស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើង ក្រុមហ៊ុន Cambodian Energy Limited (CEL) និង CEL II នឹងបន្តគាំទ្រដល់តម្រូវការថាមពលជាតិរបស់ប្រទេសកម្ពុជារហូតដល់ចុងបញ្ចប់នៃរយៈពេលសម្បទាននីមួយៗ។ CEL បានគ្រោងនឹងបញ្ឈប់ដំណើរការនៅឆ្នាំ២០៤៣ បន្តដោយ CEL II នៅឆ្នាំ២០៥០។ វិធីសាស្រ្តតាមដំណាក់កាលនេះធានាចំពោះទំនុកចិត្តផ្នែកថាមពលរបស់ប្រទេសកម្ពុជា និងស្ថិរភាពនៃខ្សែបណ្តាញអគ្គិសនី នៅខណៈពេលនោះ ផ្តល់ការចាកចេញពីការផលិតថាមពលដើរដោយកម្តៅ ដែលបានកំណត់ពេលវេលាយ៉ាងច្បាស់លាស់ ស្របតាមការរៀបចំផែនការថាមពលជាតិ និងគោលបំណងផ្នែកអាកាសធាតុរយៈពេលវែង។